• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី ក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD

កក្រក​ ៖​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងទទួលអំណោយជាអាល់កុលចំនួន ១០,០០០លីត្រ ពី លោក ទៀ ចាង តំណាងលោក លី បាក់ឡេង (SAMBOON SOKJAROUENKRAISRY) ប្រធានក្រុមហ៊ុន GALAXY RESORT CLUB CO,.LTD ដែលកម្មវិធីនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ​ លោកជំទាវ​អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរស​របស់​លោក​ លី​ បាក់ឡេង​ ដែលបានឧបត្ថម្ភជាអាល់កុលដល់កាកបាទក្រហមកម្ពុជា។ កាកបាទក្រហមកម្ពុជា​ នឹងចាត់ចែងបែកចែកអាល់កុលទាំងនេះទៅតាមសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី​ខេត្ត​ ដេីម្បីប្រេីប្រាស់ទៅតាមតម្រូវការចាំបាច់​ ជាពិសេសក្នុង​យុទ្ធនាការទប់ស្កាត់ការរីករាលដាល​ និងប្រយុទ្ធ​នឹងជំងឺកូវីដ១៩​ នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​។

ជាមួយគ្នានេះ​ លោក ទៀ ចាង តំណាងលោក លី បាក់ឡេង​ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានរួមចំណែកកិច្ចការងារមនុស្សធម៌ ដេីម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ជាពិសេសក្នុងការលេីកកម្ពស់សេវាសុខភាពសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕