• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាជួបសវនាការជាមួយប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី.

កក្រក ៖ នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា បានរៀបចំពិធី ចុះហត្ថលេខាកិច្ចព្រមព្រៀងជំនួយថវិកា ឆ្នាំ២០២១ ជាមួយគណៈកម្មាធិកាអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកស្រី ឌីណា ហ្វីរស៊ើរ (Dena Fisher) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះ អាយ.ស៊ី.អរ.ស៊ី. ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន មានរយៈពេល៤២ឆ្នាំមកហើយ ជាពិសេសការជួយប្រជាពលរដ្ឋដែលអត់ឃ្លានពេលដែលយើងរួចផុតពីរបបប្រល័យពូជសាសន៍ ហើយអាយ.ស៊ី.អរ.ស៊ី. បានជួយអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាព និងបង្រួបបង្រួមកាកបាទក្រហមកម្ពុជាទាំងបួនផ្នែក ហើយកិច្ចការបង្រួបបង្រួមនេះបានចាប់ផ្តើមតាំងឆ្នាំ១៩៩២ និងបានបញ្ចប់នៅក្នុងឆ្នាំ១៩៩៤។ អាយ.ស៊ី.អរ.ស៊ី. ក៏បានជួយឧបត្តម្ភបច្ចេកទេសទាំងស្រុងក្នុងការបង្កើតលក្ខន្តិកៈ និងបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជាផងដែរ។ ដោយឡែកនៅក្នុងឆ្នាំ២០២១នេះ អាយ.ស៊ី.អរ.ស៊ី. ឧបត្ថម្ភថវិកា ១០៤.៦៥៣ដុល្លារអាមេរិក សម្រាប់អនុវត្តសកម្មភាពដូចជា ការងារស្តារទំនាក់ទំនងគ្រួសារ, ការការពារបដិរូប លើកកម្ពស់​គោលការណ៍គ្រឹះ ច្បាប់មនុស្សធម៌អន្តរជាតិ, សុវត្ថិភាពសហគមន៍ និងពិការភាព, បន្តតាមដានការរីកចម្រើននៃការអនុវត្តក្របខណ្ឌ​បំពេញការងារប្រកបដោយសុវត្ថិភាព និងការងារបន្ទាន់ផ្សេងៗ(កូវីដ-១៩)។

នៅក្នុងឆ្នាំ២០២០កន្លងមកនេះ អាយ.ស៊ី.អរ.ស៊ី. បានផ្ដល់ថវិកាប្រចាំឆ្នាំជាង ១០ម៉ឺនដុល្លារ និងថវិការ៤ម៉ឺនដុល្លារផ្សេងទៀត ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយការងារផ្សព្វផ្សាយ និងការងារជំងឺកូវីដ-១៩នៅកម្ពុជា។

លោកស្រី ឌីណា ហ្វីរស៊ើរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ​ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទាំងប្រសិទ្ធភាព និងតម្លាភាព ដើម្បីកាត់បន្ថយ និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកស្រី ឌីណា ហ្វីរស៊ើរ បានប្តេជ្ញាចិត្ត និងខិតខំបំពេញតួនាទី និងពង្រឹង​កិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរថែមទៀត។