• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិក ដែលចូលនិវត្តន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះមន្ត្រី-បុគ្គលិកនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលចូលនិវត្តន៍ចំនួន ១៦នាក់ ដែលធ្លាប់បម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជានាពេលកន្លងមក។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរចំពោះគុណបំណាច់ដ៏ធំធេងរបស់និវត្តជនទាំងអស់ ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក កាត់វាល ចូលព្រៃដល់ទីជនបទដាច់ស្រយាល ក្នុងប្រតិបត្តិការមនុស្សធម៌កន្លងមក ដើម្បីនាំយកអំណោយជូនដល់ដៃជនរងគ្រោះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា «វឌ្ឍនភាព និងសមិទ្ធផលទាំងឡាយរបស់កាកបាទក្រហមកម្ពុជា ពិតជាមិនអាចធ្វើបានដោយឯកឯងឡើយ ប្រសិនបើគ្មានការចូលរួម តស៊ូ លះបង់របស់មន្ត្រី-បុគ្គលិករបស់យើង។ ចំពោះគុណបំណាច់ដ៏ធំធេងទាំងនេះ នឹងត្រូវបានចងក្រងទុកជាស្នាដៃ សមិទ្ធផល គំរូវីរភាព នៅក្នុងប្រវត្តិរបស់កាកបាទក្រហមកម្ពុជាជារៀងរហូត សម្រាប់បន្សល់ទុកជាគុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតដល់អ្នកជំនាន់ក្រោយ»៕