1/1

កាកបាទក្រហមកម្ពុជាជួបពិភាក្សាការងារកម្មវិធីត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺ ជាមួយប្រតិភូកាកបាទក្រហមហ្វាំងឡង់
ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអនុញ្ញាត្តិឲ្យប្រតិភូកាកបាទក្រហមហ្វាំងឡង់ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីដំណើរការចាប់ផ្តើមអនុវត្តកម្មវិធី ត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺដែលមានរយ: ពេល ៣ឆ្នាំ (២០២២ -២០២៥) ក្នុងខេត្តគោលដៅចំនួន៤ ឧបត្ថម្ភថវិកាដោយ DG-ECHO/IFRC តាមរយ:កាកបាទក្រហមហ្វាំងឡង់។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕