• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជាចូលរួមសមាជរបស់កាកបាទក្រហមវៀតណាមនៅក្រុងហាណូយ

ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តម យូ ទ្បាណា អគ្គលេខាធិការរងទី២ បានអញ្ជើញចូលរួមសមាជជាតិលើកទី១១ របស់កាកបាទក្រហម វៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងមានការចូលរួមពីអគ្គលេខាធិការសហព័ន្ធអន្តរជាតិប្រចាំក្រុងហ្សឺណែវ តំណាងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមប្រចាំតំបន់ និងតំណាង កាកបាទក្រហម សឹង្ហបុរី, កាកបាទក្រហម ថៃ និងកាកបាទក្រហម ទ្បាវ និងសមាជិក សមាជិកាមកពីសាខាកាកបាទក្រហម វៀតណាមទាំង៦៣ សរុបចំនួនជាង៧០០នាក់។

សមាជជាតិលើកទី១១ បានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកាកបាទក្រហម វៀតណាម អាណត្តិថ្មី និងទិសដៅការងារសម្រាប់៥ឆ្នាំ(២០២២-២០២៧)ខាងមុខ និងសម្រេចគោរពអញ្ជើញឯកឧត្តម ង្វៀន ស៊ុនហ្វុក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រធានកិត្តិយស កាកបាទក្រហម វៀតណាម និងលោកជំទាវ ប៊ូយ ធីហ័រ ជាប្រធាន។

នៅរសៀលថ្ងៃដដែល ប្រតិភូសហព័ន្ធអន្តរជាតិ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងសមាគមជាតិវត្តមានក្នុងសមាជជាតិលើកទី១១នេះ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប្រធានរដ្ឋនិងជាប្រធានកិត្តិយសកាកបាទក្រហម វៀតណាម ដើម្បីរឹតចំណងមិត្តភាពកាន់តែរឹងមំា និងសហប្រតិបត្តិការក្នុងអន្តរជាតិ និងថ្នាក់តំបន់នានា ព្រមទាំងពិភាក្សាការប្រែប្រួលអាកាសធាតុ ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិនិងវិបត្តិភ័យផ្សេងៗ និងការលើកកម្ពស់សុខុមាលភាព ជាដើម៕