• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារខ្មែរឥស្លាម ដែលទារកកើតមកមិនមានកាយសម្បទារគ្រប់គ្រាន់ ហើយបានបាត់បង់ជីវិតទៅវិញ

នៅថ្ងៃចន្ទ ទី​២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ក្រុមការងារ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ ម៉ាត់ សាឡេះ អាយុ ៣៦ឆ្នាំ និងប្រពន្ធ ឈ្មោះ ចាហ្វា រ៉ាយះ អាយុ ៣៥ឆ្នាំ ដែលទារកដ៏អភ័ព្វកេីតមកពុំមានកាយសម្បទារគ្រប់គ្រាន់​ ហេីយបានបាត់បង់ជីវិតក្រោយសម្រាលដោយឆ្មបបុរាណក្នុងភូមិ​ បានប្រមាណ​ ៤ម៉ោង​។ គ្រួសារនេះរស់នៅភូមិទួលពោធិ៍​ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ មានកូន ៣នាក់ក្នុងបន្ទុក មានម្តាយជរា​ ហើយត្រូវទៅចាំចម្ការឱ្យបង នៅខេត្តកំពង់ធំ ដោយទុកកូនឱ្យម្តាយមើលថែ។​ ដោយសារទារកខ្វះអាហារូបត្ថម្ភ​ ហើយម្តាយមិនបានទៅពិនិត្យផ្ទៃពោះ​ រួមទាំងការមិនទៅសម្រាលនៅមណ្ឌលសុខភាព​ ឬមន្ទីរពេទ្យទើបធ្វើឱ្យបានសោកនាដកម្មបែបនេះ។

ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា​ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារប្អូន ម៉ាត់ សាឡេះ ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែព្រួយបារម្ភ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាងរបស់សម្តេច​ ចុះនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដើម្បីសម្រាលទុក្ខលំបាកបងប្អូន ទាន់ពេលវេលាស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ​ លោកជំទាវ បានលួងលោមចិត្តគ្រួសារសពឱ្យកាត់ចិត្ត ហើយខិតខំថែទាំសុខភាពឱ្យរឹងមាំ ប្រឹងប្រែងចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងសូមអំពាវនាវដល់បងប្អូនស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវថែទាំ និងពិនិត្យសុខភាព ផ្ទៃពោះឱ្យទៀងទាត់ ហើយត្រូវសម្រាលនៅតាមមន្ទីរពេទ្យដែលមានពេទ្យឆ្មបជំនាញ រួមជាមួយ ការតាមដានការលូតលាស់របស់កូនឱ្យមានសុខភាពល្អ។ ទន្ទឹមនឹងនេះ​ ត្រូវការពារខ្លួន ជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈ វិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន និងវិធានការនានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា​ កាកបាទក្រហមកម្ពុជា​ បានចូលបុណ្យសពរួមមាន ៖ អង្ករ ១០០គក្រ, មីជាតិ ៥កេស, ទឺកក្រូច ៥កេស, ត្រីខ ៥០កំប៉ុង និង បច្ច័យចំនួន ៥,០០០,០០០រៀល​៕