• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19,

កក្រក ៖ នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានដឹកនាំ មន្ត្រីនាយកដ្ឋានទំនាក់ទំនង ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្តីពី “បណ្តាញអ្នកកៀងគររកមូលនិធិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងបរិបទជំងឺកូវីដ-19, Southeast Asia Fundraising Network Virtual Workshop Fundraising In A Post COVID-19 World” បន្តពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានសមាសភាពចូលរួមពីជនបង្គោលកៀរគររកមូលនិធិ នៃសមាគមជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍។ សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូនេះ បានរៀបចំនៅទីស្នាក់ការកណ្តាល។

នៅក្នុងសិក្ខាសាលារយៈពេល ៣ម៉ោង ២០នាទី យើងមានក្រុមពិភាក្សារចំនួន២លើក ឯកឧត្តម អគ្គលេខាធិការរងទី២ បានចែករំលែកនៅបទពិសោធន៍ពីការរកមូលនិធិរបស់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ជារៀងរាល់ឆ្នាំ ហើយយើងមានសាខាចំនួន២ ដែលមានរោងចក្រផលិតទឹកបរិសុទ្ធ ព្រមទាំងមានកន្លែងកម្ទេចការសំណល់វិជ្ជសាស្ត្រផងដែរ។