• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខសមាគមតន្ត្រីសំនៀងជនពិការនៅខណ្ឌព្រែកព្នៅ

នៅថ្ងៃពុធ​ ទី​ ២០​ ខែឧសភា​ ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ​ក្រុមការងារ​ដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី១៣ (គិតចាប់តាំងពីឆ្នាំ២០១៤រៀងមក)​ ដល់ជនពិការចំនួន ១០២គ្រួសារ និងបុគ្គលិកចំនួន ១៥នាក់ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ក្នុងឱកាសនោះ លោកជំទាវ​ អគ្គលេខាធិការ​រងទី១​ កាកបាទក្រហមកម្ពុជា​ បានថ្លែងពីការផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក​

អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ​ ពីសំណាក់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលមិនដែលភ្លេចក្មួយៗនិងចៅៗក្នុងមួយវិនាទីណាឡើយ។ ដូច្នេះ កាកបាទក្រហមកម្ពុជា តែងតែជួយសម្រាលការលំបាកដល់ជនពិការទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ទៅតាមលទ្ធភាព។

ទន្ទឹមនឹងនេះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១ បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់​ដល់កាកបាទក្រហមកម្ពុជា​ ទោះបីជា​ កាកបាទក្រហមកម្ពុជា​ បានផ្អាកការប្រារព្ធទិវា​ ៨​ ឧសភា​ ឆ្នាំ២០២០នេះក៏ដោយ​។

នៅចំពោះមុខក្មួយៗជាជនពិការទាំងអស់ លោកជំទាវ​ បានអំពាវនាវ​ សូមមានស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការរក្សាអនាម័យ​ដៃស្អាត​​ ពាក់ម៉ាស​ (ក្នុងករណីចាំបាច់)​ ប្រេីកន្សែងឬក្រមា​ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។

បន្ថែមពីនេះ​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានថ្លែង​ផ្តាំផ្ញេី​ ត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងវិជ្ជាជីវៈ ទោះជាពិការតែកាយ តែមិនពិការចិត្ត ហើយត្រូវមានមោទនភាពដោយបានការគិតគូរពីថ្នាក់ដឹកនាំ សប្បុរសជន ជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា។ សូមបន្តរក្សាឯកភាពផ្ទៃក្នុង សាមគ្គីភាព កុំច្រណែនឈ្នានីស ចេះជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា​ និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា​ ក្រោមម្លប់នៃសន្តិភាព។