• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខលោកយាយ ឌឿ ម៉េតរស់នៅខ្ទមទ្រុឌទ្រោមនៅស្រុកកំពង់សៀម

នៅថ្ងៃអាទិត្យ​ ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​ និងពិនិត្យមើលដំណើរការសាងសង់ផ្ទះជូនលោកយាយ​ ឌឿ​ ម៉េត​ អាយុ​ ៦៧ឆ្នាំ​ រស់នៅជាមួយកូន​ និងចៅស្រីក្នុងខ្ទមចាស់ទ្រុឌទ្រោមមួយនៅលើដី​ ដែលជាកេររបស់ឪពុក ស្ថិតនៅភូមិរមូល​ ឃុំ​រមូល​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវអគ្គលេខាធិការរងទី១​ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយជូនចាស់ៗចំនួន​ ៩គ្រួសារទៀត​ ដែលរស់នៅក្បែរនោះ​ ដោយគ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១កញ្ចប់,​ និងថវិកា​ ៥ម៉ឺនរៀល៕