• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខមន្រ្តីកាកបាទក្រហមកម្ពុជាដែលមានជំងឺ

កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រី ចុះសួរសុខទុក្ខ និវត្តជនដែលធ្លាប់បម្រើការងារមនុស្សធម៌យ៉ាងសកម្ម ធ្លាប់​មាន​គុណបំណាច់​ អនុស្សាវរីយ៍ដ៏សែនកំសត់ និងការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការមីន កាត់វាល ចូលព្រៃ និងទីជនបទ ដាច់ស្រយាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមកដើម្បីនាំយកអំណោយជូនដល់ដៃជនរងគ្រោះ។ជាក់ស្តែង​ នារសៀលថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២០ នេះ លោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា

និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម លី សារ៉េត អនុប្រធាន អចិន្ត្រៃយ៍គណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងលោកស្រី សៅ សុគន្ធ អតីតមន្ត្រីកាកបាទក្រហមកម្ពុជា ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅតាមគេហដ្ឋានរៀងៗខ្លួន។

ជាមួយគ្នានោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត និងសូមជូនពរឱ្យឆាប់ជា សះស្បើយពីជំងឺ មានជន្មាយុយ៉ឺនយូរ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លី សារ៉េត និងលោកស្រី សៅ សុគន្ធ បានថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលលោកតែងតែគិតគូរ​ ផ្តល់សេចក្តីស្រទ្បាញ់ និងភាពកក់ក្តៅជារៀងរហូតមក និងសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំការងារមនុស្សធម៌បន្តទៀត៕