• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខពលរដ្ឋស្រុកបរិបូរណ៍ និងទឹកផុសខេត្តកំពង់ឆ្នាំង

នៅថ្ងៃព្រហស្បតិ៍ ទី ៣០ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន ៣២៦គ្រួសារ រស់នៅភូមិចំនួន១៤ ឃុំចំនួន៤ ស្រុកបរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំង២កន្លែងគឺ ទីតាំងទី១ ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស សម្រាប់ពលរដ្ឋ ២០១គ្រួសារ

និងទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា អញ្ចាញរូង ស្រុកបរិបូរណ៍ សម្រាប់ពលរដ្ឋ ១២៥គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំព្រះរាជបន្ទូលនិងប្រសាសន៍របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនបានយាង-អញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ជាពិសេសគឺ ជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ ចែកអំណោយ និងពាំនាំនូវសារគន្លឹះស្តីពីបញ្ហាសុខភាព ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ និងការបង្ការជំងឺឆ្លងនានាដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។

លោកជំទាវ បានមានប្រសាសន៍ថា «អ្វីដែលកម្ពុជាយេីងកំពុងប្រឹងប្រែងធ្វេីនេះ គឺទប់ស្កាត់ឱ្យខានតែបានការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ត្រូវបង្កេីនការយល់ដឹងអំពីសារសំខាន់នៃការធ្វេីចត្តាឡីស័កចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ។ល។ ហេីយក្រៅអំពីការទប់ស្កាត់នូវការចម្លងវីរុសកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋមានស្មារតីប្រុងប្រយ័ត្ននៅក្នុងរដូវវស្សាវនេះ ចំពោះការលេចឡើងនូវ គ្រុនឈាម និងជំងឺគ្រុនឈីក (CHIK) សារជាថ្មីឡើងវិញ ដែលនេះអាចជាបញ្ហាសុខភាពសាធាណៈមួយទៀត ដែលប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី និងសូមសម្អាតជុំវិញផ្ទះ និងសម្អាតទីកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាជាដើម។»

ជាមួយគ្នានេះ សូមស្ត្រីមានផ្ទៃពោះ អញ្ជើញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ទៅតាមកាលកំណត់របស់គ្រូពេទ្យ និងទៅសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពទាំងម្តាយនិងកូន។ ចំពោះអ្នកមានកូនតូច សូមផ្តល់អាហារូបត្ថម្ភដល់កុមារឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនេះ សូមប្រជា