
កាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលនូវអំណោយក្រុមហ៊ុនមហារដ្ឋា ត្រឹឌីង
នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រឹឌីងនិងលោកស្រីនូវ ៖អង្ករចំនួន១០តោន ត្រីខកំប៉ុង ៣០កេស និងខ្ទឹមស ៦០០ គីឡូក្រាមសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តមសូមសន្យាថា សាខានឹងយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធការរីករាលដាលនៃជំងឺកូវីដ១៩ ( COVID-19 ) នៅក្នុងខេត្តកណ្តាល ដោយគ្មាន ការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។