• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កាកបាទក្រហមកម្ពុជាខេត្តចុះពិនិត្យស្ថានភាព ជន់លិចដោយជំនន់ទឹកភ្លៀងក្នុងស្រុកបវេល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងខេត្តបាត់ដំបង

នាថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយអនុសាខាស្រុក បានអញ្ជើញ បន្តចុះពិនិត្យស្ថានភាព ជន់លិច និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតាមទីទួលសុវត្ថិភាពនិងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកបវេល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងខេត្តបាត់ដំបង ។  គួរបញ្ជាក់ថា៖បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ

នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានបង្កឲ្យមានជំនន់ទឹកភ្លៀង តាមស្រុកមួយចំនួន រួមមាន ស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកគាស់ក្រឡ ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកសំឡូត ស្រុកបវេល និងស្រុកក្រុងនៅតាមដងស្ទឹងសង្កែរួមមាន ក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកឯកភ្នំ បណ្តាលឲ្យលិចលង់ ផ្ទះ សាលារៀន ផ្លូវមួយចំនួន ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។

ក្នុងដំណើរចុះបន្តពិនិត្យស្ថាភាពទឹកជំនន់ នេះដែរឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អនុសាខាក្រុង/ស្រុក ក្រុមកាកបាទក្រហមឃុំសង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបាន ឧបត្ថម្ភសម្ភារនិងថវិកាដល់អនុសាខាស្រុក និងកងកម្លាំង និងប្រជាពលរដ្ឋងាយរងគ្រោះនៅទីទួលសុវត្ថិភាព មួយចំនួន ក្នុងមួយអនុសាខាទទួលបាន៖.សំពត់តង់=៥,.អាវពោង=១០អាវ.ទឹកសុទ្ធវីឃែរ 500mL= 20 យួរ

.ថវិកាមួយចំនួន ដោយឡែកប្រជាពលរដ្ឋដែលរងគ្រោះនៅទីទួលសុវត្ថិភាពក្នុងម្នាក់ ក្រមា ១ សាប៊ូ១ដុំ និងថវិកា១ម៉ឺនរៀលផងដែរ ។