• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃអង្គារ ទី១៦ ខែ​មិថុនា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិចំនួន២ ,ក្រុមកាកបាទក្រហមកម្ពុជាឃុំបែកចាន និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល សរុបចំនួន ៧នាក់ ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​ព្រៃសំរោង និងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​ ១គ្រឿងចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​

តាមរយៈម៉ូតូចល័ត , អ្នក​ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណប្រកាស និងបិទផ្ទាំងរូបភាព ដោយចុះអប់រំ​ផ្សព្វផ្សាយផ្ទាល់ដល់ប្រជាពលរដ្ឋ​តាមខ្នងផ្ទះ និងអប់រំផ្សព្វផ្សាយជាក្រុមតូច នៅទីកន្លែងសាធារណៈមួយចំនួនក្នុងភូមិគោលដៅផងដែរ ។
លទ្ធផលមានដូចខាងក្រោម ៖
១-ភូមិព្រៃសំរោង ចុះផ្សព្វផ្សាយបានចំនួន ៦៣ខ្នងផ្ទះ មានអ្នកចូលរួមសរុប ១៧១នាក់ ស្រី ៩៧នាក់ ,បិទផ្ទាំងរូបភាពបាន ៤៣ផ្ទាំង ,ចែកប័ណ្ណប្រកាស ១៥០សន្លឹក ,ម៉ាស់ ១៧១បន្ទះ និងចែកសាប៊ូ ៥០ដុំ ។
២-ភូមិត្រពាំងទ្រា ចុះផ្សព្វផ្សាយបាន ៥៤ខ្នងផ្ទះ អ្នកចូលរួមសរុបចំនួន ១៦២នាក់ ស្រី ៨៣នាក់ ,បិទផ្ទាំងរូបភាពបាន ៤៦ផ្ទាំង ,ចែកប័ណ្ណប្រកាស ១៥៣សន្លឹក ,ម៉ាស់ ១៦២បន្ទះ និងចែកសាប៊ូ ៤៥ដុំ ។
លទ្ធផលសរុបសកម្មភាពចុះអប់រំផ្សព្វផ្សាយក្នុងភូមិគោលដៅទាំងពីរខាងលើ បានចំនួន ១១៧ខ្នងផ្ទះ អ្នកចូលរួម ៣៣៣នាក់ , ស្រី ១៨០នាក់ ,បិទផ្ទាំរូបភាពបានចំនួន ៨៩ផ្ទាំង ,ចែកប័ណ្ណប្រកាសបាន ៣០៣សន្លឹក ,ចែកម៉ាស់បាន ៣៣៣បន្ទះ និងចែកសាប៊ូចានចំនួន ៩៥ដុំ ។
កម្មវិធីនេះ សាខានឹងចុះផ្សព្វផ្សាយនៅភូមិគោលដៅ២ផ្សេងទៀត នៅក្នុងឃុំ-ស្រុកខាងលើបន្ត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ៕