• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មករ-កម្មការនី ចំនួន ៥១៨នាក់ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

ឯកឧត្តម កែវ រតនះ ប្រធានកិត្តិយសសាខា, ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា, ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា នៅថ្ងៃសៅរ៍ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន កម្មករ-កម្មការនីរោងចក្រសរុបចំនួន ៥១៨នាក់ ស្ថិតនៅវិទ្យាល័យកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ មានមតិសំណេះសំណាលនាពេលនោះ ឯកឧត្តម កែវ រតនះ ប្រធានកិត្តិយសសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនកម្មករកម្មការនីដោយក្តីនឹករឭកជាទីបំផុត។ ឯកឧត្តម បានមានប្រសាសន៍បន្តថា « ថ្វីបើសម្តេចទាំងពីរមិនបានអញ្ជើញមកដោយផ្ទាល់ក៏ពិតមែន តែបានចាត់ក្រុមការងារចុះសួរសុខទុក្ខដល់បងប្អូនដែលជាកម្មករ-កម្មការនី ទាំងអស់គ្នា ជាប់ជាប្រចាំ ដោយមិនប្រកាន់ពីនិន្នាការនយោបាយណាមួយឡើយ និងសូមជូនពរបងប្អូនកម្មករ-កម្មការនីទាំងអស់ ជួបប្រទះនូវសុខភាពល្អ ជាពិសេសត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលបានមកដោយលំបាក ឱ្យបានគង់វង្សជារៀងរហូត»។

សូមបញ្ជាក់ អំណោយដែលផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីទ្បូក្រាម, មី ១កេស,ត្រីខ ១០កំប៉ុង និងទឹកត្រី១យួរ៕