• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅទីស្នាក់ការកណ្តាល នាថ្ងៃអង្គារ ទី ១២ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជួយសម្រាលការលំបាកដល់ លោក ច័ន្ទ សុភាន (ហៅ ច័ន្ទ ម៉ៅ) អាយុ ៣៩ឆ្នាំ ជាកម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំ ដោយសាររងរបួសមុតដែកគោលហើយមិនបានព្យាបាលត្រឹមត្រូវតាមគ្រូពេទ្យជំនាញ (អ្នកជំងឺព្យាបាលតាមបែបគ្រូខ្មែរ) មានទីលំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសូមឱ្យអ្នកជំងឺត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ទើបឆាប់បានជាសះស្បើយ។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើលើកទឹកចិត្តដល់អ្នកជំងឺ បន្ទាប់ពីជាបានសះស្បើយហើយនោះ ត្រូវខិតខំតស៊ូប្រឹងប្រែងប្រកបមុខរបរណាដែលអាចធ្វើបានទៅតាមលទ្ធភាពរបស់ខ្លួន ដើម្បីជីវិតរស់នៅបន្តទៅមុខទៀត។

ប្អូនស្រីបង្កើតរបស់ លោក ច័ន្ទ សុភាន ដែលមកទទួលអំណោយនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កាកបាទក្រហមកម្ពុជា ដែលបានជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនរួមមាន ៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន៕