• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មកររោងចក្រសម្រាកព្យាបាលជំងឺកូវីដ-១៩ ចត្តាឡីស័ក នៅឃុំសន្លុង ស្រុកខ្សាច់កណ្តាលទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់កម្មកររោងចក្រ ចំនួន១១០នាក់ ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នារយ:ពេលកន្លងមក និងជាសះស្បើយពីជំងឺនៅក្នុង មណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន រ៉ូតា ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។

អំណោយដែលបានប្រគល់ជូនគឺម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម ,មីខ្លាឃ្មុំ១កេស ,ត្រីខកំប៉ុង ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,ជែល ១ដបតូច ,ម៉ាស់១០បន្ទះ និងថវិកាចំនួន ៤ម៉ឺនរៀល ) ។

សូមបញ្ជាក់ជូនថា នៅទូទាំងស្រុកខ្សាច់កណ្តាល មានមណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កចំនួន ៣កន្លែង គឺ៖

១-មណ្ឌលតេជោសែន វិហារសួគ៌ ស្ថិតក្នុងតំបន់ ក្រុមហ៊ុន 7NG ឃុំវិហារសួគ៌ មានអ្នកពាក់ព័ន្ធសម្រាកព្យាបាល ចំនួន ៤២នាក់ ( ស្រី ២២នាក់ ) .

២-មណ្ឌលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាលនៅឃុំសន្លុង មានអ្នកពាក់ព័ន្ធសម្រាកព្យាលបាល ចំនួន ៤៧៤នាក់ ( ស្រី ៣៨៧នាក់ ) .

៣-មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល ស្ថិតក្នុងឃុំព្រះប្រសប់ មានអ្នកពាក់ព័ន្ធសម្រាកព្យាបាល ចំនួន ២៧នាក់ ( ស្រី ១៦នាក់ ) សរុបទាំង ៣ មណ្ឌល មានអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៤៣នាក់ ( ស្រី ៤២៥នាក់ ) ។ នៅទូទាំងស្រុកខ្សាច់កណ្តាលមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន ៦៦២នាក់ ដែលកំពុងសម្រាក ព្យាបាលនៅមណ្ឌលទាំង៣ ក្រោមការយកចិត្តទុកដាក់មើលថែទាំព្យាបាលពីក្រុមគ្រូពេទ្យ និងការថែរក្សា សន្តិសុខសុវត្ថិភាពពីអាជ្ញាធរមូលដ្ឋានស្រុកគ្រប់លំដាប់ថ្នាក់ អ្នកជំងឺកូវីដ-១៩មានភាពកក់ក្តៅ មានសុវត្ថិភាព និងបានជាសះស្បើយជាបន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះមានអ្នកជាសះស្បើយចំនួន ១១០នាក់បន្ថែម និងត្រូវវិលត្រលប់ទៅផ្ទះវិញដោយបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃបន្ថែមទៀត ហើយត្រូវបន្តចូលរួមសហការគោរពអនុវត្ត និងផ្សព្វផ្សាយបន្តអំពីគោលការណ៍ អនាម័យរបស់ក្រសួងសុខា ភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ និងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕