• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មករកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅក្នុងតំបន់លឿងទុំ ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ទទួលអំណោយមនុស្សធម៌

នាថ្ងៃអាទិត្យ ទី​០៦​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​​​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បានបន្តចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី​ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន១៤០០គ្រួសារទៀត​ នៅក្នុងតំបន់លឿងទុំ​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ (ដែលថ្ងៃម្សិលមិញចែកជូនបានចំនួន១៤០០គ្រួសារ និងថ្ងៃនេះ​ចែកជូន១៤០០គ្រួសារទៀត​ ព្រមទាំងបន្តចែកជូនជាបន្តបន្ទាប់ទៀតរហូតសរុបចំនួន៧.៩៨៨គ្រួសារ​ ​) ។

នាខណៈនោះ លោក​ ជិន​ ប៊ុនធឿន​ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខ​ សុខសុវត្ថិភាព​ ជីវភាពរស់នៅ​ និងការលំបាករបស់កម្មករ​ កម្មការិនី​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយេីងកំពុងរងផលប៉ះពាល់​ និងកំពុងរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ពោល​ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោកនាយកប្រតិបត្តិសាខា សូមឲ្យបងប្អូនទាំងអស់មានការយល់យោគអាធ្រាស្រ័យ​ បន្តរួមគ្នាអនុវត្តតាមវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ​ អាជ្ញាធរមូលដ្ឋាន​ ដើម្បីឆ្ពោះទៅកាត់ផ្តាច់ការចម្លងការីករាលដាលនៃជំងឺកូវីដ១៩​ ។ ជាមួយគ្នានេះ​ដែរ​ លោកនាយកប្រតិបត្តិសាខា​ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំធ្វេសប្រហែសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រីឫទឹកស៉ីអ៉ីវ១យួរ និងទឹកបរិសុទ្ធឱរ៉ាល់ចំនួន១កេស​ ៕