• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

កម្មករកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅភូមិព្រៃទា ខណ្ឌពោធិ៍សែនជ័យទទួលអំណោយមនុស្សធម៌

នាថ្ងៃពុធ​ ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២១នេះ​​​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ បន្តចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនដល់​ប្រជាពលរដ្ឋ​ កម្មករ កម្មការិនី​ដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះ និងតាមបន្ទប់ជួល ចំនួន១២០០គ្រួសារទៀត​ នៅក្នុងតំបន់លឿងទុំ​ ស្ថិតក្នុងភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ (ដែលសរុបទាំង៥ថ្ងៃចំនួន៧.៩៨៨គ្រួសារ​ ​) ។

មានមតិក្នុងនាមតំណាងឲ្យ​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក​ ជិន​ ប៊ុនធឿន​ បានលើកឡើងថា៖​ ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌​ កាកបាទក្រហមកម្ពុជា​ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ដែលជាមាតាមនុស្សធម៌ដ៏ឆ្នេីមតែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ភខ្ពស់ជានិច្ចចំពោះសុខទុក្ខ​ សុខសុវត្ថិភាព​ ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋទាំងអស់​ ក៏ដូចជាកម្មករ​ កម្មការិនី​យើងក្នុងកាលៈទេសៈដ៏លំបាកនេះដែលប្រទេសកម្ពុជាយេីងកំពុងរងផលប៉ះពាល់​ និងកំពុងរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ពោល“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ លោកនាយកប្រតិបត្តិសាខា សូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាពអនាម័យ​ ដោយប្រកាន់ភ្ជាប់នូវការរស់នៅ​ស្អាត​ ហូបស្អាត​ ផឹកស្អាត​ ជាពិសេសស្ត្រីមានផ្ទៃពោះសូមយកចិត្តទុកដាក់តាមដានពិនិត្យសុខភាពតាមការកំណត់ជាមួយពេទ្យជំនាញ​ ហើយព្រមទាំងរួមគ្នាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ គឺ៖​ ៣ការពារ​​ និង​ ៣​កុំ​ ដេីម្បីឆ្ពោះទៅកាត់ផ្តាច់ការចម្លងការីករាលដាលនៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រីឫទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធឱរ៉ាល់ចំនួន១កេស​ ៕