អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនងាយរងគ្រោះបំផុតនៅឃុំព្រៃក្មេងទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ​ ដឹកនាំ ​ដោយលោកស្រី​ អោម ចន្នា នាយិកា​សាខា និងសហការី ​បានអញ្ជេីញ​ចុះសួរសុខទុក្ខ ​និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ចែកជូន​ដល់គ្រួសារ​ងាយរងគ្រោះ​បំផុតចំនួន ៤គ្រួសារ ស្ថិតនៅភូមិ​ជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាស​នោះដែរ លោកស្រី នាយិកា បានពាំនាំ​នូវប្រសាសន៍​ផ្ដាំផ្ញើសួរ​សុខទុក្ខនិង​ក្ដីនឹករលឹក​ពីសំណាក់សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែគិតគូរ​សុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ចាស់ជរា ទីទ័លក្រ ដោយមិន​ប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍​ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

 

អំណោយ​ដែលផ្ដល់​ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ២យួរ ប្រេងឆា ១ដប​ ធំធុង ២ធុង ទឹកដោះ​គោខាប់ ២កំប៉ុង ទឹកដោះ​គោឆៅ ១យួរ និងថវិកាចំនួន ៩០,០០០រៀល៕