អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាំអំណោយចែកជូនកុមាររស់នៅជាមួយមេរោគអេដស៍


សាខាកក្រកខេត្តកំពត ៖ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ដឹកនាំដោយលោក​វេជ្ជ.កែវ សុផាន់ នាយកសាខា ​និងសហការី បាននាំយក​កង់ សំលៀកបំពាក់ និងសម្ភារសិក្សា ជាអំណោយ​របស់សប្បុរសជន​មកពី​ប្រទេសអូស្រ្តាលី តាមរយៈ​កាកបាទក្រហម​កម្ពុជា ខេត្តកំពត ទៅចែកជូន​ដល់កុមារ​ដែលរងគ្រោះ​ដោយសារ​មេរោគអេដស៍ និងជំងឺអេដស៍​ចំនួន ៩នាក់ ស្ថិតនៅ​ស្រុកឈូក​ ខេត្តកំពត។

 

នាឱកាសនោះ លោកនាយក បានពាំនាំ​មកនូវការ​ផ្តាំផ្ញើសួរ​សុខទុក្ខពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែល​ជានិច្ចកាល​សម្តេចតែង​តែគិតគូរពី​សុខទុក្ខរបស់​បងប្អូនប្រជាពលរដ្ឋ ដែលជួបការ​លំបាក ទីទ័លក្រ មានជងឺ ដោយមិន​ប្រកាន់រើសអើង​ជាតិសាសន៍ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ និងសូម​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​ថែរក្សា​សុខភាពបានល្អ និងរស់នៅប្រកប​ដោយអនាម័យ។