អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺនាំអំណោយចែកជូនប្រជាជនងាយរងគ្រោះ ឃុំមហាឫស្សី


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ ឯកឧត្តម តុង សេង ប្រធាន​គណៈកម្មាធិការ​សាខា ​និងសហការី​ បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះចំនួន ៥២គ្រួសារ មកពីភូមិចំនួន១៧ (ទីកន្លែងចែកនៅវត្តអង្គតាព្រះ) ឃុំមហា​ឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម​ប្រធាន ​បានពាំនាំ​នូវប្រសាសន៌​ផ្តាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​មានទុក្ខលំបាក​ និងជនងាយរង​គ្រោះដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឫនិន្នាកានយោបាយ​អ្វីឡើយ ហើយសូម​បង​ប្អូនប្រជាពលរដ្ឋខិតខំថែរក្សា​សុខភាព​អោយបាន​ល្អនិងរស់នៅប្រកប​ដោយអនាម័យ និងប្រកាន់ខ្ជាប់​នូវ ហូតស្អាត ផឹកស្អាត រស់នៅស្អាត។

 

អំណោយដែល​បានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ធំធុង ១ធុង ទឹកដោះគោខាប់ ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល៕