អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កិច្ចសំណេះសំណាលជាមួយយុវជនកាកបាទក្រហមកម្ពុជាដែលទទួលបានអាហារូបករណ៍


កក្រក​ ៖​ នៅព្រឹកថ្ងៃទី​ ១០​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ បានរៀបចំកិច្ចប្រជុំ​ សំណេះសំណាល​ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា-សិស្សចំនួន​ ៨៤អង្គ/នាក់​ ដែលទទួលបានអាហារូបករណ៍របស់​ សម្តេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន​ សែ​ន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រាប់ឆ្នាំសិក្សា​ ២០១៧-២០១៨។

 

ក្នុងឱកាសសំណេះសំណាលនោះ​ ឯកឧត្តម​ សម​ កុសល​ នាយក​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទក្រហមកម្ពុជា​ បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ និងផ្តាំផ្ញើការកោត​សរសើរចំពោះ​ក្មួយៗយុវជន​កាកបាទក្រហមកម្ពុជាទាំងអស់​ ដែលបានលះបង់កម្លាំងកាយ-ចិត្ត​ ចូលរួមចំណែក​ក្នុងកិច្ចការសង្គម​ ធ្វើជាយុវជនគំរូ​ ជាមិត្តអប់រំមិត្តនៅតាមសាលារៀន​ និងជាភ្នាក់ងារ​នៃការផ្លាស់ប្តូរ​ឥរិយាបថ​នៅក្នុងសង្គមជាតិ។

 

ជាកិច្ចតបស្នង​ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ យុវជន-សិស្សក្រីក្រដែល​ទទួលបាន​អាហារូបករណ៍​ទាំងអស់​ បានប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែងរៀនសូត្រ​ឱ្យបាន​ពូកែ​ បន្តជីវភាពជាយុវជន​កាកបាទក្រហម​កម្ពុជានៅសាកល​វិទ្យាល័យ​ ដើម្បីបន្តបេសកកម្ម​មនុស្សធម៌​របស់ខ្លួន​ដែលបាន​និងកំពុងធ្វើ​កន្លងមក៕