អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នភាពនៃការពង្រឹងសមត្ថភាពសាខានៅខេត្តកំពង់ធំ


សាខាកក្រកខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នេះ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​ស្ដីពី ​បច្ចុប្បន្នភាព​នៃការពង្រឹង​សមត្ថភាពសាខា​ ក្រោមអធិបតីភាព​ លោកជំទាវ ពុំ ចន្ទីនី​ អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា និងឯកឧត្ដម​ សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​ និងមានការអញ្ជើញ​ចូលរួម​ពីសំណាក់​ ព្រមទាំង សមាជិក-សមាជិកា គណៈកម្មាធិការ​សាខា ​មន្ត្រីថ្នាក់កណ្ដាល​ និងក្រុមប្រតិបត្តិ​សាខា សរុប​ចំនួន៣២នាក់។

 

កិច្ចប្រជុំនេះ​មានគោលបំណង​សំខាន់ៗ​ចំនួន ៤ រួមមាន ៖


១- ការកសាងធនធាន​មនុស្ស និងការរៀបចំ​តួនាទី​ភារកិច្ច របស់ក្រុម​ប្រតិបត្តិ​ទៅតាម​សមត្ថភាព និង​ជំនាញរបស់​បុគ្គលម្នាក់ៗ។ 
២-ទម្រង់ការហិរញ្ញវត្ថុ ​ដោយត្រូវមាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដោយ​ធ្វើយ៉ាងណា​ឱ្យមានតម្លាភាពនិងប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថវិកា ព្រមទាំងត្រូវ​កត់ត្រា រាល់ចំណូល-​ចំណាយ និងចរន្តហិរញ្ញវត្ថុត្រូវដាក់ទៅ​តាមផ្នែក​នីមួយៗ សម្រាប់ទ្រទ្រង់​សកម្មភាព​របស់សាខា។ 
៣-ការរៀបចំ​រចនា​សម្ព័ន្ធ តួនាទី និងភារកិច្ច​ របស់មន្ត្រី-បុគ្គលិកសាខា។ 
៤-លក្ខខណ្ឌការងារ និងប្រាក់​បេសកកម្ម​ក្នុងនិងក្រៅប្រទេស​ របស់កាកបាទក្រហម​កម្ពុជា។

ជាមួយគ្នា​នោះដែរ លោកជំទាវ​អគ្គលេខាធិការ​ បានអញ្ជើញ​ប្រគល់ឧបករណ៍​បន្សុទ្ធទឹក និងសម្លាប់​មេរោគក្នុងទឹក ម៉ូដែល AP 700 CL ចំនួន ២ ឈុត ជូនដល់សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ​ដែលជាជំនួយ​របស់សហព័ន្ធ​អន្តរជាតិ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ផងដែរ៕