អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ស្រ្តីទីទ័លក្ររើសអេតចាយសម្រាលកូនលើរ៉ឺម៉កទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅថ្ងៃទី ៨​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ក្នុងឱកាសចុះសួរសុខទុក្ខ​ ស្ត្រី​ទីទ័លក្រឈ្មោះ​ លន់​ រាជនី​ អាយុ​ ២១ឆ្នាំ​ ជាអ្នករើសអេតចាយ​ជាមួយម្តាយ​ចាស់​ រស់នៅភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌច្បារអំពៅ​។​ ស្ត្រីនេះ​ ទទួលបានការជួយ​សម្រាលលើរ៉ឺម៉កកង់បី​ នៅវេលាម៉ោង​ ១ម៉១៥នាទីរសៀល​ ដោយពេទ្យឆ្មប​ យិន​ រមនី​ និងបានបញ្ជូនមក​សម្រាកថែទាំ​ក្រោយសម្រាល​នៅមណ្ឌលសុខភាព​ផ្សារដើមថ្កូវ​។​ ពេលនេះ​ ម្តាយនិងទារក​ មានសុខភាពល្អប្រសើរ។

 

ក្នុងឱកាសចុះសួរ​សុខទុក្ខនោះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើនូវ​ការសួរសុខទុក្ខ​ និងក្តីអាណិត​អាសូរ​ ចំពោះអ្នកស្រី​ លន់​ រាជនី​ និងផ្តាំផ្ញើ​ឱ្យខិតខំបំប៉ន​សុខភាព​ឱ្យបានល្អ​ បរិភោគអាហារមានជីរជាតិ​ មានអនាម័យ​ស្អាតក្នុង​ការថែទាំកូន និងអនុវត្តតាម​ការណែនាំ​របស់គ្រូពេទ្យ​។

 

អ្នកស្រី​ លន់​ រាជនី​ មានក្តីរំភើបឥតឧបមា​ ដោយបានការ​យកចិត្តទុកដាក់​ គិតគូរទាន់​ពេលវេលា​ពី​ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ​របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល​ តែងគិតគូរជួយសម្រាល​ទុក្ខលំបាក​ដល់ប្រជាពលរដ្ឋ​ជួបការលំបាក​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ​។

 

អំណោយផ្តល់ជូនរួមមាន​ ៖​ ខោអាវ​និងសម្ភារៈចាំបាច់​ ១៦​មុខ​​ ម្សៅកូនក្មេង​ ត្រីខ​ មី​ មុង​ ភួយ​ សារុង​ ក្រមា​ និងថវិកា​ ២០​ មុឺន​ រៀល​។​ ដោយឡែក​ អ្នកឆ្លងទន្លេម្នាក់ទៀតនៅក្បែរនោះ​ទទួលបាន មី​ ត្រីខ​ ឃីត​ ម្សៅកូនក្មេង​ និងថវិកា​ ៥​មុឺនរៀល​ដែរ៕