អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង


សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ឈួន ទូច ប៊ុតគឹមស៊ាន អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង និងសហការី ព្រមទាំង​សប្បុរសជន អញ្ចើញមកពីសហរដ្ឋ អាមេរិច បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋ​ ទីទ័លក្រ ចាស់ជរា ក្នុងឃុំចំនួន២ គឺឃុំឈើទាល ១០ គ្រួសារ ឃុំតាគ្រាម ចំនួន១០ គ្រួសារ ស្រុកបាណន់ ខេត្តបាត់ដំបង ។

 

មានប្រសាសន៍នាឱកាសនោះ ​លោកជំទាវ បានពាំនាំ​នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូ​ចំពោះប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ បានថ្លែង​អំណរគុណ​យ៉ាង​ជ្រាវជ្រៅចំពោះ សប្បុរសធម៌​មកពី​សហរដ្ឋអាមេរិក ដែលបាន​រួមចំណែកក្នុងការឧបត្ថម្ភ​តាមរយៈ សាខាខេត្តនិងបានដែលលះបង់ពេលវេលា ចូលរួមជា​មួយក្រុមការងារ​នាពេលនេះ ។

 

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូនមាន៖ អង្ករ៣០គឺឡូក្រាម មី១កេស ទឹកសុទ្ឌវីឃែ ១កេស សារុង១ ក្រមា១ ថវិកា២ម៉ឺនរៀល ក្នុង ឱកាសនោះផងដែលលោកជំទាវ និងសប្បុរសជនបានប្រគេន ទឹកសុទ្ធនិងបច្ច័យមួយចំនួយដល់ ព្រះសង្ឃ ក្នុងវត្តចំនួន២ គឺវត្តឈើទាល និងវត្តភ្នំខ្ពស់ និងបានឧបត្តម្ភថវិការមួយចំនួនដល់ប្រជាពលរដ្ឋ កុមារា កុមារីដែលបានចូលរួមផងដែរ