អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចូលរួមមរណៈទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍


សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំដោយ ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា​ និងសហការី ​បាននាំយក​អំណោយ​មនុស្សធម៌ ​ចូលរួម​រំលែក មរណៈទុក្ខចំពោះ​គ្រួសារ លោក មាស ពៅ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង ដែលគ្រួសារ​របស់​លោកបានជួបគ្រោះថ្នាក់​ចរាចរណ៍​កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៧ បណ្តាល​អោយ ភរិយា កូន កូនប្រសារ និងចៅ សរុប​មានចំនួន ៤នាក់ បានស្លាប់ ព្រមទាំងកូនចំនួន ២នាក់ ទៀត រងរបួសស្រាល ១នាក់ និងធ្ងន់ ១នាក់ កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត។

 

អំណោយ​ដែល​បានប្រគល់​ជូនរួមមាន៖ អង្ករ ៥០គក មី ២កេស ត្រីខ ២យួរ​ទឹកក្រូច ​២កេស ទឹកសុទ្ធ ២កេស និងថវិកា ចំនួន ១,៦០០,០០០រៀល។