អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កាកបាទក្រហមកម្ពុជាជួបប្រជុំជាមួយ គណៈប្រតិភូកាកបាទក្រហមហ្វាំងឡង់


កក្រក ៖ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ នាព្រឹកថ្ងៃទី ២៦​ ខែកញ្ញា ឆ្នាំ២០១៧​ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានទទួល​ជួបប្រជុំ​ជាមួយ ​គណៈប្រតិភូ​កាកបាទក្រហម​ហ្វាំងឡង់​ ដែលដឹកនាំ​ដោយ លោក​ Toni Jokinen ប្រធាន​កម្មវិធី​អន្តរជាតិ​នៃកាកបាទក្រហម​ហ្វាំងឡង់​ ។ គោលបំណង​របស់ គណៈប្រតិភូ ​គឺដើម្បី​ពិនិត្យ​ការអភិវឌ្ឍន៍​គម្រោង​ពាក់កណ្តាល​អណត្តិ និងទិសដៅបន្ត ។ គណៈប្រតិភូនឹង​ចុះពិនិត្យ​គម្រាង គ្រប់គ្រង​គ្រោះមហន្តរាយ​នៅខេត្ត​កំពង់ចាម និង គម្រោង​សុខភាព នៅខេត្ត​ត្បូងឃ្មុំ។