អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

បុរសពិការភ្នែកទាំងសងខាង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់​លោក ឃឹម នភាល័យ អាយ ៣៩ឆ្នាំ ពិការភ្នែកទាំង​សងខាង (ដោយសារជំងឺកញ្ជ្រឹល​តាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ មានមុខរបរ​ជាអ្នកចម្រៀង​តាម ហាង នៅក្នុង​ក្រុងសៀមរាប ដើម្បីទ្រទ្រង់​ជីវភាពប្រចាំថ្ងៃ។

 

មានប្រសាសន៍នា​ឱកាសនោះ លោកជំទាវ​ បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយ​ណា​មួយឡើយ។ លោកជំទាវ ក៏បាន​បន្តថា ថ្វីត្បិត​តែអំណោយ​មនុស្សធម៌​ដែលបាននាំ​យកមកផ្ដល់​ជូននាពេល​នេះមានចំនួន​តិចតួចក្ដី តែនេះជាការ​ជួយគ្នា​ក្នុងគ្រា​លំបាក ហើយក៏ជា​ការបង្ហាញនូវ​ការយកចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋគ្រប់រូបពី​សំណាក់​ថ្នាក់ដឹកនាំ​ ពិសេសគឺ​កាកបាទក្រហម​កម្ពុជា ដូចដែល​បានលើក​ឡើងថា “កាកបាទក្រហមកម្ពុជា​មានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា” និង “ទីណាមាន​ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្ដល់ជូនមាន៖ អង្ករ៥០គឺឡូក្រាម មី១កេស ត្រីខ២យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ី១យួរ និងថវិកា ៦២ម៉ឺនរៀលផងដែរ (ក្នុងនោះ -ថវិកាសាខា ៤០ម៉ឺនរៀល -លោក សូរ ប្លាតុង ប្រធាគណៈកម្មាធិការ​អនុសាខា​កាកបាទក្រហកម្ពុជា ក្រុងសៀមរាប ថវិកា ១០ម៉ឺនរៀល -លោកស្រី ធីវ រួន ប្រធាន​ក្រុម​កាកបាទក្រហម​កម្ពុជា ឃុំស្រង៉ែ ថវិកា ១២ម៉ឺនរៀល)