


កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ នៅប្រទេសវៀតណាម
គណៈប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។
គោលបំណងនៃកិច្ចប្រជុំនេះគឺពិនិត្យឡើងវិញ នូវការអនុវត្ត លទ្ធផលកិច្ចប្រជុំ ប្រចាំឆ្នាំ លើកទី ១៣ ដែលបានប្រារព្ធនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី និងយុទ្ធសាស្រ្ត កាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ាន និង ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជា វៀតណាម និងឡាវ ផងដែរ ។