អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំស្រអែមទទូលអំណោយពីអនុសាខាស្រុកជាំក្សាន្ត


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោក ហែម ថុន​ ប្រធានគណៈកម្មាធិការ​អនុសាខា​កាកបាទ ក្រហមកម្ពុជា​ ស្រុកជាំក្សាន្ត បានចុះសួរសុខទុក្ខ​និងនាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ចំនួន ២ គ្រួសារ ដោយសារ​ខ្យល់កន្ទ្រាក់​បណ្តាល​អោយ​រលំផ្ទះ​កាលពីវេលាម៉ោង៦:៣០ នាទីល្ងាចថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៧ នៅភូមិស្ទឹងខៀវ​តេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

 

នាឱកាសនោះដែរ លោកប្រធាន​គណៈកម្មា ធិការ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា​ ស្រុកជាំក្សាន្ត​ បានសម្តែង​នូវការសោកស្តាយ​ដល់គ្រួសារ​រងគ្រោះ ដែលបាន​ជួបគ្រោះថ្នាក់ ​ដែលមិននឹក​ស្មានដល់​ធ្វើ អោយ​ខូចខាត​ទ្រព្យសម្បត្តិ និងសម្ភារ​ប្រើប្រាស់​ផ្សេងៗ ហើយ​លោកក៏បាន​ផ្តាំផ្ញើដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវប្រុងប្រយ័ត្ន​គ្រោះថ្នាក់ផ្សេងៗដែលកើតឡើង​ជាយថាហេតុ ។

 

សម្ភារផ្តល់ជូន​មួយគ្រួសារៗទទួលបានរួមមាន ៖ អង្ករ ២០គីឡូ ត្រីខ១០ កំប៉ុង មី ១កេស ទឹកស៊ីអីវ ១ យួរ សារុង១ មុង១ ភួយ១ ក្រមា ១ តង់១ និងមានការ​ចូលរួមផ្តល់​អំណោយ​ពីលោកស្រី យឹម សុខារី នាយកអង្គការស្កេប បានផ្តល់ជូន​មួយគ្រួសារៗ មី ១ កេស ត្រីខ ១ យួរ ទឹកត្រី១ យួរ ទឹកបរិសុទ្ធ ១ យួរ នកងថវិកា ៥០,០០រៀលផងដែរ