អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិនិមិត្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក​ ៖​ នៅសៀលថ្ងៃទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០១៧​ នេះ​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកា​មួយចំនួន​ ក្នុងឱកាសចុះ​សួរសុខទុក្ខគ្រួសារ​លោក​ ប៉ាល់​ សេដ្ឋា​ អាយុ​ ៦៥ឆ្នាំ​ អតីតចៅសង្កាត់​និមិត្ត​ ដែលមានប្រពន្ធ​និងកូនក្នុង​បន្ទុកគ្រួសារ​ ៩នាក់​ ហើយបាន​ទទួលរងគ្រោះ​ភ្លើងឆេះផ្ទះ​បណ្តាលឱ្យ​បាត់បងទ្រព្យសម្បត្តិ​ កាលពីថ្ងៃទី​ ១៨​ ខែកញ្ញា​ ឆ្នាំ២០១៧​ នៅភូមិនិមិត្ត​មួយ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

 

ក្នុងឱកាសនោះ​ ឯកឧត្តម​ លី​ សារី​ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តបន្ទាយមានជ័យ​ បានពាំនាំ​ប្រសាសន៍ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលផ្តាំផ្ញើសួរ​សុខទុក្ខ​ ក្តីអាណិត​អាសូរ និង​ការសោកស្តាយ​ ចំពោះឧបទ្ទវហេតុ​ដែលបាន​បំផ្លាញ​លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ​ ព្រមទាំងអំពាវនាវសូមមានការ​ប្រុងប្រយ័ត្ន​ចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភព​នៃគ្រោះថ្នាក់ និងបានលើកទឹកចិត្តសូម​កុំអស់សង្ឃឹម ហើយប្រឹងប្រែង​ប្រកបរបរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយ​មនុស្សធម៌ដែល​បានផ្តល់​ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយរយៈដែរ។

 

លោក​ ប៉ាល់​ សេដ្ឋា​ និងក្រុមគ្រួសារ​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន​កាកបាទក្រហមកម្ពុជា ដែលបាន​គិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយ​ទុក្ខលំបាកដល់​ប្រជាជនរងគ្រោះ​ជួបការលំបាក​បានទាន់​ពេលវេលា​ ដោយគ្មាន​ការរើសអើង​ ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ៕