អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះស្រុកសំរោងទងទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៧ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ​ ដឹកនាំដោយ លោកវេជ្ជៈបណ្ឌិត អោ វណ្ណថេន អនុប្រធានគណៈកម្មាធិកាសាខា និងសហការី បានអញ្ចេីញចុះសួរសុខទុក្ខ​និងនាំ​យកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ចែកជូន​បងប្អូនប្រជាពលរដ្ឋងាយ​រងគ្រោះចំនួន ៥៣គ្រួសារ​ក្នុងឃុំចំនួន២ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត បានពាំនាំនូវប្រសាសន៌​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និងក្តីនឹក​រលឹកពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល​​     សម្តេច​តែងតែគិតគូរ​ពីសុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រមាន
ទុក្ខលំបាក និង​ជនងាយ​រងគ្រោះ​ដោយគ្រោះ​មហន្តរាយ​ផ្សេងៗ ដោយ​មិនប្រកាន់រើសអើង​ជាតិសាសន៌     វណ្ណៈ ពណ៌សម្បុរ ឫនិន្នាការ​នយោបាយ​អ្វីឡើយ ហើយ​សូមឲ្យបងប្អូន​ប្រជាពលរដ្ឋ ខិតខំ​ថែរក្សា​សុខភាពឲ្យបានល្អ ​និងរស់នៅ​ប្រកបដោយ​អនាម័យ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត
និងរស់នៅស្អាត។

 

អំណោយដែល​បានផ្តល់ជូនក្នុ​ង១គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប
ទឹកត្រីទឹកស៉ីអុីវ ១យួរ ទឹកដោះគោខាប់ ១កំប៉ុង នំធុង ១ធុង និងថវិកាចំនួន ២០,០០០រៀលផងដែរ៕