អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ឃុំជ្រៃលាស់ទទួលអំណោយពីសាខាកក្រកខេត្តកណ្តាល


សាខា កក្រក ខេត្តកណ្តាល ៖  ព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត     កណ្តាល ដឹកនាំ​ដោយ​ឯកឧត្តម ហាក់ ប៊ុនធឿន ​អនុប្រធាន​គណៈកម្មាធិការ​សាខា និង​ជាតំណាង​ឯកឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខា ​ព្រមទាំង​សហការី​ និង ក្រុមការងារ​អនុសាខា​កាកបាទក្រហមស្រុក ឃុំ បានចុះសួរ​សុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌​ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់ដោយខ្យល់​កន្ត្រាក់ ចំនួន ៦ គ្រួសារ សមាជិក ២៧ នាក់ នៅភូមិ​ត្រពាំងវាល ឃុំជ្រៃលាស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជាមួយគ្នានេះ​ឯកឧត្តមក៏បាន​នាំមក​នូវប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ជូនចំពោះ​ក្រុមគ្រួសារ​រងគ្រោះ​ទាំងអស់ដោយក្តីនឹករលឹក ។

 

មានប្រសាសន៍​ក្នុងឱកាសនោះ ឯកឧត្តម​បានលើក​ឡើងថា ជានិច្ចកាល​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប្រធាន សម្តេច​តែងតែបាន​គិតគូ​ពីសុខទុក្ខ ជីវភាពរស់​នៅ​ប្រចាំថ្ងៃ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និងងាយ​រងគ្រោះ​ទាំងអស់ពុំមាន​ការរើសអើង ប្រកាន់ វណ្ណៈ និងពូជសាសន៍​ឡើយ ។ អំណោយដែលសាខា បានផ្តល់ជូនក្នុង ១ គ្រួសារៗ រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអុីវ ១ យួរ អំបិលសុខភាព ១ គីឡូក្រាម និងសម្ភារប្រើប្រាស់ចំនួន ១៧ មុខ ។

ដោយឡែកចំពោះ ថវិកា​សាខាបាន​ឧបត្ថម្ភជូន​ប្រជាពលរដ្ឋ​តាមកម្រិត​នៃការរងគ្រោះ​ ក្នុងនោះមានៈ អ្នករងគ្រោះធ្ងន់ធ្ងរ ១ គ្រួសារ ចំនួន ៣៥ ម៉ឺនរៀល , អ្នករងគ្រោះមធ្យម ១ គ្រួសារ ថវិកា ២៥ ម៉ឺនរៀល និងគ្រួសាររងគ្រោះស្រាល ចំនួន ៤ គ្រួសារទៀត សាខាបាន​ឧបត្ថម្ភ​ជូនក្នុង១គ្រួសារៗ ថវិកាចំនួន ១៥ ម៉ឺនរៀល ៕