អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

គ្រួសារដែលមានកូនស្លាប់ដោយលង់ទឹកទន្លេ នៅខេត្តត្បូងឃ្មុំទទួលអំណោយពីសាខាកក្រកខេត្ត


សាខាកក្រក ខេត្តត្បូងឃ្មុំ ៖នៅព្រឹកថ្ងៃទី ១៤ខែ កញ្ញា ឆ្នាំ ២០១៧ លោក ហ៊ី សុវណ្ណ ​នាយកសាខា ​កាកបាទក្រហម​កម្ពុជា ​ខេត្តត្បូងឃ្មុំ ​និងសហការី​ បានចុះ​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌ ​ទៅផ្តល់​ជូនគ្រួសារ ដែល​មានកូន​ស្លាប់ដោយ​លង់ទឹក​ទន្លេ ចំនួន ២គ្រួសារ នៅភូមិទី៣ និងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

 

ក្នុងឱកាសនោះ លោកនាយក​សាខា បានពាំនាំ​នូវការផ្តាំផ្ញើ​សួរ​សុខទុក្ខពី​សម្តេច​កិត្តិព្រឹទ្ធបណ្ឌឹត​ ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់​បងប្អូនព្រម​ទាំងបាន​ចូលរួម​សំដែងនូវ​មរណទុក្ខ​ដល់គ្រួសារ​សព បាត់បង់អាយុជីវិត ដោយសារ​ឧបទេវហេតុ​នេះ និងចំពោះ​ប្រជាពលរដ្ឋ​ដែលបានទទួល​រងគ្រោះថ្នាក់​ផ្សេងៗដោយមិនប្រកាន់​និន្នាការ​នយោបាយឡើយ។

 

សំភារៈឧបត្ថម្ភ ១គ្រួសារ ទទួលបាន : អង្ករ ២៥គីឡូក្រាម ត្រីខ ១០ កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេះ និងទឹកសុទ្ធអង្គរ 1 កេះ និងថវិកាមួយចំនួន៕