អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

កុមារកំព្រា នៅស្រុកស្វាយអន្ទរ ទទួលអំណោយពីសាខាកក្រកខេត្តព្រៃវៃង


សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៧ សាខា កាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង ដឹកនាំ​ដោយ ឯកឧត្តមឧកញ៉ា​ សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណ:កម្មាធិការ​សាខា​ និង​សហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ និង នាំយកអំណោយ​មនុស្សធម៌​ ចែកជូន​ដល់កុមារ​កំព្រា​ដែលងាយ​រងគ្រោះដោយ​មេរោគអេដស៍/ជម្ងឺអេដស៍ ចំនួន ៣៧នាក់ ស្ថិតក្នុង​ស្រុកស្វាយ​អន្ទរ ចំនួន ១៥នាក់ និងនៅ​ស្រុកពារាំង ចំនួន ២២នាក់។

 

ក្នុងឱកាលនោះ ឯកឧត្តម ក៍បាននាំយក​នូវប្រសាសន៍ ផ្តាំផ្ញើ​សាកសួរសុខទុក្ខ ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលសម្តេច​ តែង​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អំពីបញ្ហា​សុខភាព មាតា ទារក កុមារ និងអ្នករង​គ្រោះដោយសារ​មេរោគអេដស៍/ជម្ងឺអេដស៍​ ទាំងអស់ និងសូម​ធ្វើការ​ផ្តាំផ្ញើ​ដល់ក្មួយៗ ចៅៗ ទាំងអស់​ត្រូវថែរក្សា​សុខភាពអោយបានល្អ បរិភោគ​អាហារ​ដែលមាន​ជាតិវីតាមីន​ច្រើន និងលេបថ្នាំ​ព្យាបាល​អោយបាន​ត្រឹមត្រូវ ទៀងទាត់ តាមការណែនាំ​របស់ក្រុមគ្រូពេទ្យ។

 

អំណោយ​ដែលបានចែក​ជូនក្នុង១នាក់ទទួលបាន អង្ករ ២៥គក មី១កេស ត្រីខ ១យួរ អាហារបំប៉ន ២កញ្ចប់ និងថវិកា ចំនួន ២០,០០០រៀល។