អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

សាខាកក្រកខេត្តព្រះវិហារចុះសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្ត


សាខាកក្រក​ខេត្តព្រះវិហារ៖នៅព្រឹក​ថ្ងៃទី៨ ខែកញ្ញា ​ឆ្នាំ២០១៧​ នេះឯកឧត្តម​ អ៊ុន ចាន់ដា​ ប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ​និង​ក្រុម ការងារ ​បាននាំយក​អំណោយ​មនុស្សធម៌​ចំនួន​ ១៥៤ នាក់ ផ្តល់ជូន​អ្នកជំងឺ​ដែលកំពុង​សម្រាក​ព្យាបាល​ជំងឺ នៅមន្ទីរពេទ្យ​បង្អែក ១៦ មករា ខេត្ត​ព្រះវិហារ​ ឋិតនៅ​ភូមិអណ្តូងពោធិ​ សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។

 

មានប្រសាសន៍​ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសួរ សុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់​គិតគូ​ពីសុខទុក្ខ​របស់បងប្អូន​គ្រប់រូប​ដោយមិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ​ជំនឿសាសនា ​ឬនិន្នាការនយោបាយ​ណាមួយឡើយ ។

 

អំណោយ​មនុស្សធម៌​ដែលបាន​ផ្ដល់ជូនក្នុង​មួយម្នាក់ៗទទួលបាន៖ ទឹកដោះគោ ៣ កំប៉ុង ស្ករសមួយមញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា​របស់ឯកឧត្តម​ប្រធានកិត្តិយស​ក្នុងម្នាក់ៗ មួយម៉ឺនរៀលផងដែរ ៕