អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

សាខាកក្រករាជធានីភ្នំពេញជួបពិភាក្សាជាមួយ កាកបាទក្រហម ជប៉ុន


សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាច ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧នេះ នៅទីស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ឯកឧត្តម យស ផានីតា អនុប្រធាន​កិត្តិយស​សាខា បានទទួល​ជួបប្រជុំ​ពិភាក្សាការងារ​ និងធ្វើការវាយតម្លៃ​គម្រោង​វិជ្ជា​សង្គ្រោះបឋម ដំណាក់កាល​ទី៣ ជាមួយ​គណៈប្រតិភូកាកបាទក្រហម​ជប៉ុន ដឹកនាំដោយ​លោកស្រី​ ហីរូកូ អូនីស៊ី មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ ។ កិច្ចប្រជុំនេះ​ក៏មានការ​ចូលរួម​ពីលោក​នាយកប្រតិបត្តិ​សាខា មន្រ្តី​គម្រោងវិជ្ជា​សង្រ្គោះបឋម អ្នកស្ម័គ្រចិត្ត ​និងយុវជនកាកបាទក្រហម​កម្ពុជា មកពីសង្កាត់​ចំនួន៥ ក្នុងរាជធានី​ភ្នំពេញ សរុបចំនួន៣០នាក់ ។

 

នាឱកាសនោះ​ ក្នុងនាម​សាខា​កាកបាទក្រហម​កម្ពុជា រាជធានីភ្នំពេញ ​ឯកឧត្តម​អនុប្រធាន​កិត្តិយស​សាខា បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះកាកបាទក្រហម​ជប៉ុន តាមរយៈទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា ដែលបាន​ជួយឧបត្ថម្ភ​គាំទ្រជាថវិកា និងសម្ភារៈដល់​សាខា​រាជធានី​ភ្នំពេញ ចាប់តាំងពីដំណាក់​កាលទី១ រហូតមក​ដល់ដំណាក់​កាលទី៣ ឆ្នាំ២០១៧នេះ ក្នុងដំណើរ​ការអនុវត្តន៍​គម្រោង​វិជ្ជាសង្គ្រោះបឋម ។ ឯកឧត្តម​ក៏សូមសំណូមពរ​ដល់កាកបាទក្រហម​ជប៉ុន បន្តជួយ​ឧបត្ថម្ភ​គាំទ្រដើម្បី​អនុវត្ត​គម្រោង​វិជ្ជាសង្គ្រោះ​បឋមនេះ សម្រាប់​ដំណាក់កាល​ក្រោយៗទៀត ៕