អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកស្រែអំបិលទទួលអំណោយពីសាខាកក្រកខេត្តកោះកុង


ក្រោយពីទទួលបាន​សេចក្តីរាយការណ៏ ពីអនុសាខា​ស្រុកស្រែអបិល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមការយកចិត្តទុកដាក់ពី​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា លោកជំទាវ​ប្រធានគណៈកម្មាធិការ​សាខា បានចាត់​អោយក្រុមប្រតិបត្ត​សាខាដឹកនាំដោយ​លោក ឡុច ភិរ័ក្ស នាយករង​សាខា សហការ​ជាមួយ​ក្រុមការងារ​អនុសាខាស្រុកស្រែអំបិល សហភាព​សហព័ន្ធ​យុវជនកម្ពុជា បាននាំយក​អំណោយ​សង្គ្រោះភ្លាមៗ​ជូនដល់​គ្រួសារ បងប្រុស ឈឹម​ ឡន ដែល​ត្រូវភ្លេីងឆេះ​ផ្ទះខូចខាតទាំងស្រុង កាលពី​ល្ងាច​ថ្ងៃ៦ ខែកញ្ញាឆ្នាំ២០១៧ ស្ថិត​នៅភូមិ​បាក់អង្រុត ឃុំដងពែង ស្រុក​ស្រែអំបិល ខេត្តកោះកុង។


ក្នុងឱកាសនោះដែរ លោកនាយករង​សាខា បានពាំនាំ​មកនូវប្រសាសន៍​ផ្ដាំផ្ញើសាក​សួរសុខទុក្ខ​និងចូលរួមសោកស្តាយ​ចំពោះគ្រោះ​អកុសលនេះ​ពីសំណាក់​ឯកឧត្តម​ប្រធាន​កិត្តិយស​សាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាល សម្ដេចតែងតែ​គិតគូសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ​ក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ​ដោយមិនប្រកាន់​រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយ​អ្វីឡើយ ហើយ​សូមបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ខិតខំ​ថែរក្សា​សុខភាព​ឲ្យបានល្អ សម្អាតបរិស្ថាន​ជុំវិញផ្ទះ មានអនាម័យ​ក្នុងការ​រស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត​ ផឹកស្អាត និងរស់​នៅស្អាត។
អំណោយ​ដែលសាខា អនុសាខានាំយកចែកជូនរួមមានៈ


១អង្ករ ៦៦គក្រ ២ឃីត០១ ៣ទឹកសុទ្ធ៥យួរ​ ៤ទឹកត្រី៥លីត្រ ៥ទឹកសីអីវ០១យួរ ៦ធុងចម្រោះទឹកស្អាត០១ ៧ចង្ក្រាន ចាន ឆ្នាំង០១ឈុត ៨កន្ទេល០១ ៩ប្រេងឆា០១យួរ ព្រមទាំងថវិកា២០.០០០រៀល ក្នុងនោះអនុសាខាស្រុកស្រែអំបិល រួមនិងសសយកស្រុកឧបត្ថម្ភស័ង្កសី៤០សន្លឹកផងដែរ