អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ផ្ទះទី៣៣ជូនប្រជាជនទីទ័លក្របំផុត


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្ត​សៀមរាប និង​សហការី បាន​អញ្ជើញ​ចុះជួបសំណេះសំណាល​ និងប្រគល់​ផ្ទះមនុស្សធម៌​ទី៣៣ ដែល​ផ្ដួចផ្ដើម​ដោយឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការ​សាខា ផ្ទះនេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារអ្នកមីង ភួន រឿន អាយុ៥៥ឆ្នាំ ជាស្ត្រីមេម៉ាយ​ទីទ័លក្រ បច្ចុប្បន្ន​ដើរស៊ីឈ្នួលគេ​ដើម្បីទ្រទ្រង់​ជីវគ្រួសារ ​រស់​នៅភូមិ​ត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

 

មានប្រសាសន៍ក្នុង​ឱកាសនោះ លោកជំទាវ​អនុប្រធានគណៈកម្មាធិការ​សាខា បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់គិតគូរ​ចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយណាមួយឡើយ។ លោកជំទាវ ​ក៏បានផ្តាំផ្ញើ​ដល់ សមាជិក​គ្រួសារ ត្រូវចេះសម្អាត ​ថែរក្សា ផ្ទះថ្មីនេះ​ដើម្បីបានជាជម្រកដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយមនុស្សធម៌​បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយ​ចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកាមួយចំនួផងដែរ។