អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនងាយរងគ្រោះនៅក្រុងសិរីសោភ័ណទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖ នៅព្រឹកថ្ងៃទី ៤ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ ចាស់ជរា​គ្មានទីពឹង គ្រួសារ​ទីទ័លក្រ ជនពិការ អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​ ចំនួន ២៧៣ គ្រួសារ​ ដែលរស់​នៅក្នុងសង្កាត់​ទាំង៧ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ក្រោមអធិបតី​ភាព ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា ។ ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌នេះប្រព្រឹត្តិទៅ ក្នុងបរិវេណ​សាលាបឋមសិក្សា ហ៊ុន សែន សូភី ដោយមាន​ការអញ្ជើញ​ចូលរួមពី ឯកឧត្តម សួន បវរ ប្រធាន​កិត្តិយស សាខា លោក លី សារី ប្រធានគណៈកម្មាធិការ សាខា និង លោក លោកស្រី ជាគណៈកម្មាធិការ និងមន្ត្រី​សាខា-អនុសាខា កាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយ​មានជ័យ ។

 

ក្នុងឱកាស​សំណេះសំណាល​នោះ ឯកឧត្តមវេជ្ជ. បានពាំនាំ​សេចក្ដីផ្តាំផ្ញើ​ការសួរសុខទុក្ខ និងសេចក្ដី​នឹករលឹក របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះប្រជាពលរដ្ឋ​ដែលមកទទួល​អំណោយ​ថ្ងៃនេះ ព្រមទាំង​បានផ្ដល់នូវសារ​មួយចំនួន​រួមមាន៖


១- សូមយកចិត្ត​ទុកដាក់ថែ​រក្សា​សុខភាព​ឱ្យបានល្អប្រសើរ ​ដោយសម្អាត​បរិស្ថាន​ជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។
២- ត្រូវពាក់មួកសុវត្ថិភាព​រាល់ពេល​បើកបរ កុំបើកបរក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរព​ច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៣- សូមជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងចូលរួមទប់ស្កាត់​ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ។
៤- ត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះជួយទុក្ខធុរៈគ្នា និងជៀសវាង​ការប្រើប្រាស់​អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍។

 

ប្រជាពលរដ្ឋ​ទាំងអស់ ដែលទទួ​លផលពីកាកបាទក្រហម​កម្ពុជា បានសម្តែង​នូវក្តីរំភើប​ឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែង​តែគិតគូរ យកចិត្តទុកដាក់​ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋជួប​ការលំបាក​ដោយមិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន៕