អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៣២ របស់ខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៧ នេះ លោកជំទាវ​ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញ​ចុះជួបសំណេះសំណាល​ និងប្រគល់ផ្ទះ​មនុស្សធម៌​ទី៣២ ដែលផ្ដួចផ្ដើម​ដោយឯកឧត្តមបណ្ឌិត​ ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ផ្ទះនេះមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជូនគ្រួសារប្អូនប្រុស រស់ សារ៉េន អាយុ២២ឆ្នាំ មានភរិយាឈ្មោះ ចំ គង់ អាយុ ២១ឆ្នាំ គ្រួសារទីទ័លក្រ និងមានកូនតូចចំនួន២នាក់ បច្ចុប្បន្ន​ធ្វើជាកម្មករ​សំណង់​ដើម្បី​ទ្រទ្រង់​ជីវគ្រួសារ​ រស់នៅ​ភូមិតាកុយ ​ឃុំបល្ល័ង្ក ស្រុកប្រាសាទ​បាគង ខេត្តសៀមរាប។

 

មានប្រសាសន៍​ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរសុខទុក្ខ​ពីសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ​សាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ ក៏បានផ្តាំ​ផ្ញើដល់ សមាជិក​គ្រួសារ ត្រូវចេះ​សម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បី​បានជា​ជម្រកដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយ​មនុស្សធម៌​បន្ថែមរួមមាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ​មួយចំនួន និងថវិកា​មួយចំនួន។ សម្រាប់លោកតា លោក​យាយ ដែល​អញ្ជើញ​ចូលរួមម្នាក់ៗទទួលបាន​ថវិកាមួយ​ចំនួផងដែរ។