អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនងាយរងគ្រោះ១២គ្រួសារនៅស្រុកថ្ពងទទួលអំណោយពីសាខាកក្រកខេត្តកំពង់ស្ពឺ


សាខាកក្រកខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ ឯកឧត្តម តុងសេង ប្រធាន​គណៈកម្មាធិការ​សាខា និងសហការី ​បានអញ្ជើញ​ចុះសួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជូនដល់​គ្រួសារ​ចំនួន ១២ គ្រួសារ ក្នុងភូមិ​ចំនួន៤ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ​ ។

ក្នុងឱកាស​នោះដែរ ឯកឧត្តម​ប្រធាន បានពាំនាំ​មកនូវ​ប្រសាសន៍ផ្ដាំផ្ញើ​និងក្ដីនឹក​រលឹកពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលជានិច្ចកាល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនរងគ្រោះ ជនងាយ​រងគ្រោះ​ គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ២៤គីឡូ​ក្រាម មី ១កេស ត្រីខ ១យួរ នំធុង ១ធុង ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា ១ដប ទឹកដោះ​គោខាប់ ១កំប៉ុង និងថវិកាចំនួន ២០,០០០រៀល៕