អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ប្រជាជនរងគ្រោះដោយសារទឹកភ្លៀង៣គ្រួសារនៅខេត្តព្រះសីហនុទទួលអំណោយពីកក្រក


សាខាកក្រក ខេត្តព្រះសីហនុ ៖ នាសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ លោក ម៉ែន សូផាត សមាជិកគណះកម្មាធិការ សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ រួមដំណើរ​ មន្ត្រីសាខា​ អនុសាខា ​បានអញ្ជេីញ​ចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌​របស់សាខា​ខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ដែលរង​ផលប៉ះពាល់​ដោយសារ​ភ្លៀងខ្លាំងមួយរយះ ពុំបាន​ចេញ​ប្រកបរប ចំនួន ៣ គ្រួសារ នៅក្រុមទី ១៦ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោក ម៉ែន សូផាត បានពាំនាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់ឯកឧត្តម​ប្រធាន​គណះកម្មាធិការ​សាខា ឯកឧត្តម ប្រធាន​កិត្តិយស​សាខា ពិសេសសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជា​និច្ចកាល សម្ដេច​តែងតែ​គិតគូ​សុខទុក្ខប្រជាពលរដ្ឋក្រីក្រមាន​ទុក្ខលំបាក ជនរងគ្រោះ ​ជនងាយរងគ្រោះ ដោយមិន​ប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ​ឬនិន្នាការ​នយោបាយ​អ្វីឡើយ ។ លោក បាន​សំណូមពរ​ឲ្យប្រជាពលរដ្ឋ​ត្រូវចេះការពារ ​និងថែរក្សា អនាម័យ សុខភាព​ឲ្យបានល្អ​ នៅក្នុងរដូវភ្លៀង ​ពិសេស​សំអាតភូមិកុំ​ឲ្យមានកើត​មូសខ្លា​ ដែលនាំឲ្យមាន​កើតជំងឺគ្រុន​ឈាមដល់កុមារ ។

អំណោយដែល​ផ្ដល់ជូនក្នុង​មួយគ្រួសារ​រួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង កន្ទេល ១ ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា​មួយចំនួន ។