អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនងាយរងគ្រោះនៅស្រុកចំនួន៤ នៃខេត្តកោះកុងទទួលអំណោយពីកក្រក


សាខាកក្រកខេត្តកោះកុង ៖ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ​បានផ្តល់​អំណោយ​មនុស្សធម៌​ជូនប្រជាពលរដ្ឋ​ដែលបាន​រងផលប៉ះពាល់​ដោយសារ​ជំនន់ទឹកភ្លៀង​កាលពីកន្លង​មក ចំនួន ៨៥៦គ្រួសារ ​ដែលរស់នៅ​ក្នុងស្រុក​ចំនួន៤ នៃ​ខេត្តកោះកុង​ រួមមាន ស្រុកមណ្ឌលសីម៉ា ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកកោះស្ដេច។

ជាក់ស្ដែង​នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានចុះសួរ​សុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ​បំផុតចំនួន ៤២២គ្រួសារ ក្នុងចំណោម​ប្រជាពលរដ្ឋទាំង ៨៥៦គ្រួសារ នៅ ៣ទីតាំង ដូចខាងក្រោម៖
១/ក្នុងបរិវេណវត្ត សមុទ្ធារាម សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំប៉ាក់ខ្លង និងឃុំពាម​ក្រសោម ចំនួន ៦៥គ្រួសារ
២/ នៅបរិវេណផ្សារ​កូនកុក សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំភ្ញីមាស និងឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ចំនួន១៤៧គ្រួសារ
៣/ នៅលើកោះស្ដេច សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំកោះស្ដេច​ ស្រុកគិរី​សាគរ ចំនួន ២១០គ្រួសារ

ក្នុងឱកាសសំណេះ​សំណាលនោះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំ​សេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹក របស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប្រធាន ជូនចំពោះ​ប្រជាពលរដ្ឋ​ដែលមកទទួល​អំណោយថ្ងៃនេះ​ ព្រមទាំងបាន​ផ្ដល់នូវសារ​មួយចំនួនរួមមាន៖
១- ស្ត្រីមានផ្ទៃពោះត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបានទៀងទាត់​តាមវេជ្ជបញ្ជា។
២- សូមយកចិត្តទុក​ដាក់ថែរក្សា​សុខភាពឱ្យបាន​ល្អប្រសើរ ដោយសម្អាត​បរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូន​គេងក្នុងមុងជានិច្ច​បង្កាមូសខ្លា និងមូសដែកគោលខាំ។
៣- ត្រូវប្រុងប្រយ័ត្ន និងស្វែង​រកព័ត៌មានឱ្យ​គ្រប់ជ្រុងជ្រោយ មុនធ្វើ​ចំណាកស្រុក ដើម្បីឱ្យការចំណាកស្រុកប្រកបដោយសុវត្ថិភាព។
៤- ត្រូវពាក់មួកសុវត្ថិភាពរាល់​ពេលបើកបរ កុំបើកបរ​ក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹង និងត្រូវគោរព​ច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៥- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងចូលរួមទប់ស្កាត់ការចរាចរណ៍ និងប្រើប្រាស់គ្រឿងញៀន ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។

ប្រជាពលរដ្ឋ​ទាំងអស់ ដែលទទួលផលពីកាកបាទក្រហម​កម្ពុជា បានសម្តែង​នូវក្តីរំភើបឥត​ឧបមា និងដឹងគុណយ៉ាង​ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល​តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា មួយចំនួន។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងបន្ត ចែកអំណោយមនុស្សដល់គ្រួសារចំនួន ៤៣៤ ផ្សេងទៀតនៅក្នុងពេលឆាប់ៗខាងមុខ៕