អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

វគ្គបណ្ដុះបណ្ដាលពីវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីបុគ្គលិកអាជ្ញាធរអប្សរាខេត្តសៀមរាប


សាខាកក្រក​ខេត្តសៀមរាប៖ នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ លោក លិវ ឡន ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី បានបើកវគ្គ​បណ្ដុះបណ្ដាល​ពីវិជ្ជា​សង្គ្រោះបឋម​ ជូនដល់​មន្ត្រីបុគ្គលិក​ អាជ្ញាធរ​អប្សរា ចំនួន២៦នាក់ នៅមជ្ឈ​មណ្ឌល​បណ្ដុះបណ្ដុះ​បណ្ដាល​ នៃអាជ្ញាធរ​អប្សរា។ វគ្គនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧ ក្នុងគោលបំណង​ផ្ដល់នូវ​ចំណេះដឹង​អំពី​វិជ្ជាសង្គ្រោះបឋម​ ដើម្បីជួយ​សង្គ្រោះជន​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ ពិសេសភ្ញៀវ​ទេសចរណ៍​ដែលមក​កម្សាន្តនៅ​តំបន់រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ឱ្យបានទាន់​ពេលវេលា។