អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សាខាកក្រក ខេត្តកោះកុង អាណត្តិទី៤


សាខាកក្រកខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទ​ក្រហម​កម្ពុជា ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន​ បានប្រកាស​ទទួលស្គាល់ ​លោកជំទាវ ​មិថុនា ភូថង ជាប្រធាន​គណៈកម្មាធិការ ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តកោះកុង​ អាណត្តិទី​៤ ក្រោមអធិបតីភាព ​លោកជំទាវ ពុំ ចន្ទីនី ​អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅ​នៅទីស្នាក់​សាខាកាកបាទក្រហម​កម្ពុជា ខេត្តកោះកុង​ដោយមានការ​អញ្ជើញចូលរួម​ពីសំណាក់​ ឯកឧត្តម ប៊ុន លើត ​ប្រធានកិត្តិយស​សាខា ឯកឧត្តម​អ្នកតំណាងរាស្ត្រ​ មណ្ឌលកោះកុង ឯកឧត្តម អនុប្រធាន​ក្រុមប្រឹក្សា​ខេត្តកោះកុង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា​សមាជិក​គណៈកម្មាធិការ​សាខា-អនុសាខា មន្ត្រី​សាខា ព្រះមេគុណ​ខេត្ត និងយុវជន​និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ចំនួន ១៥០នាក់/អង្គ។

នៅក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរ​ជូនដល់ គណៈកិត្តិយស​សាខា គណៈកម្មាធិការ​សាខា-អនុសាខា មន្ត្រី-បុគ្គលិកសាខា-សាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា​ ដែលមាន​វត្តមាន​នៅក្នុង​ពិធីនេះ​ព្រមទាំងសារសំខាន់ៗមួយចំនួនដូចជា៖ 
១/ ត្រូវរក្សា​សាមគ្គីភាព រវាងគណៈកិត្តិយស គណៈកម្មាធិការ និងក្រុមប្រតិបត្តិ ឱ្យបានល្អប្រសើរ
២/ ត្រូវបង្កើន​សមត្ថភាព និងទម្រង់ទិសអនុវត្តន៍ របស់មន្ត្រី-បុគ្គលិកសាខា-អនុសាខា ដើម្បីអនុវត្តន៍ការងារមនុស្សធម៌​បន្តទៀត
៣/ ត្រូវបន្តពង្រឹង ​និងពង្រីក កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត​បន្ថែមទៀត ដើម្បីឱ្យ​សកម្មភាព​ការងារ​កាន់តែរស់រវើក
៤/ ត្រូវពង្រីកសមាជិកភាពបន្ថែម ដើម្បីជួយកៀរគរមូលនិធិសម្រាប់ជួយដល់ប្រជាពលងាយរងគ្រោះបានទាន់ពេលវេលា និងប្រសិទ្ធិភាព
៥/ រៀបចំចងក្រងឯកសារអ្នកទទួលផលឱ្យបានជាក់លាក់ ដើម្បីទុកជាឯកសារតម្កល់ទុកប្រើប្រាស់នាពេលក្រោយ
៦/ លើកកម្ពស់ ការថែទាំសមិទ្ធិផលនានារបស់កាកបាទក្រហមកម្ពុជា ដែលបានកសាងសម្រាប់ប្រជាជន
ជាមួយគ្នានេះដែរ លោកជំទាវ មិថុនា ភូថង ដែលទើបត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៤ ជំនួសលោកជំទាវ អេង គឹមនាង ដែលបានទទួលមរណភាព បានថ្លែងនូវអំណរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ដែលបានផ្ដល់នូវទំនុកចិត្តដល់លោកជំទាវ ​ហើយលោកជំទាវ​បានធ្វើការប្ដេជ្ញាចិត្ត​ដូចខាងក្រោម៖
១/ គាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា គ្រប់ៗអាណ្ណត្តិ
២/ អនុវត្តន៍ការងារ ឱ្យស្របតាមគោលការណ៍គ្រឹះ​របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម៣/ បំពេញ​ការងារឱ្យ​ស្របតាម វិស័យ​ស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០

៤/ បន្តពង្រឹង​ និងពង្រីក សមាជិកភាព​បន្ថែមទៀត និងបង្កើត​គំនិតច្នៃ​ប្រឌិតថ្មីៗបន្ថែមទៀតសម្រាប់ការកៀរគរមូលនិធិពី​សប្បុរសជន
៥/ តម្រង់ទិស មន្ត្រីក្រុមប្រតិបត្តិ​សាខា-អនុសាខា ដើម្បី​អនុវត្តន៍​បានល្អប្រសើរ ​និងស្របតាម​គោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម
៦/ រក្សាសាមគ្គីភាព​រវាង​គណៈកិត្តិយស គណៈកម្មាធិការ និងក្រុម​ប្រតិបត្តិ ឱ្យបានល្អប្រសើរ
៧/ យកចិត្តទុកដាក់​ពីសុខទុក្ខប្រជាពលរដ្ឋ​ឱ្យបានកម្រិត​ខ្ពស់បំផុត និងមិនទុកឱ្យ​ប្រជាពលរដ្ឋ​ណាម្នាក់​ត្រូវស្លាប់​ដោយសារ​អត់អាហារ​ឡើយ៕