អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
jQuery Carousel

វគ្គផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅសាលាឃុំរំចេក ស្រុកបន្ទាយស្រី


សាខាកក្រក​ខេត្តសៀមរាប​៖ នាព្រឹក​ថ្ងៃទី​ ២៥ ខែសីហា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បានបើកវគ្គ​ផ្សព្វផ្សាយ​ពីចលនា​កាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ នៅសាលា​ឃុំរំចេក​ ស្រុកបន្ទាយស្រី ជូនដល់​ក្រុមកាកបាទក្រ​ហមឃុំ និង អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ឃុំរំចេក ស្រុកបន្ទាយស្រី ចំនួន៩នាក់ (មកពី៣ភូមិក្នុងឃុំរំចេក)។ វគ្គនេះ​រៀបចំ​ឡើងក្នុង​គោលបំណង​ ផ្ដល់ចំណេះដឹង​អំពីកាកបាទក្រហម​ អឌ្ឍចន្ទ​ក្រហម​ គោលការណ៍​គ្រឹះ តួនាទី​ភារកិច្ច​ ក្រុម​កាកបាទក្រហម​ឃុំ និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ដែលទើប​ជ្រើសរើស​ថ្មី ដើម្បី​បំពេញ​ភារកិច្ច​មនុស្សឱ្យ​បានទូលំទូលាយ​ និងមានប្រសិទ្ធភាព​ជូនដល់ជន​រងគ្រោះ និងងាយរង​គ្រោះនៅក្នុង​មូលដ្ឋាន៕