អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

គ្រួសារទីទ័លក្រចំនួន ០៥គ្រួសារនៅភូមិលៀប ស្រុកអង្គរធំទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លោកណម ពិសិ ដ្ឋ ហេរញ្ញិក គណៈកម្មាធិការ សាខា កាកបាទក្រហម កម្ពុជា  ខេត្តសៀមរាប ​និងសហការី ​បានអញ្ជើញ​ជួបសំណេះ​សំណាល ​និងនាំយកអំណោយ​មនុស្សជូន​ដល់គ្រួសារ​ងាយរងគ្រោះ​ទីទ័លក្រ​ចំនួន ០៥គ្រួសារ​នៅភូមិលៀប​ ឃុំពាក់ស្នែង ស្រុកអង្គរធំ។

 

មានប្រសាសន៍​នាឱកាសនោះ​លោកណម ពិសិដ្ឋ ​បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ​ប្រធាន​គណៈកម្មាធិការ​សាខា ពិសេស​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខភាព​ប្រជាពលរដ្ឋ​គ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការ​នយោបាយ​ណាមួយឡើយ។

 

អំណោយមនុស្សធម៌​ដែលបានផ្ដល់​ជូន ក្នុងមួយគ្រួសារ​ទទួលបាន​៖ អង្ករ២៥គីឡូក្រាម មី១កេស និងថវិកា៥ម៉ឺនរៀល ។ រីឯលោក ណម ពិសិដ្ឋ​បានឧបត្ថម្ភ​ថវិកា៤ម៉ឺនរៀលក្នុង​មួយគ្រួសារ​ថែមទៀត។ ជាមួយនោះដែល​លោក សុខ ស៊ានិ ងភរិយា ជា​ក្រុមប្រឹក្សាឃុំ​ពាក់សែ្នង បានឧបត្ថម្ភ​ថវិកាចំនួន១ម៉ឺនរៀល ​និងសារុង១ ក្នុងមួយ​គ្រួសារផងដែរ៕