អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

វគ្គផ្សព្វផ្សាយពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅស្រុកបន្ទាយស្រី


សាខាកក្រក​ខេត្តសៀមរាប៖ នារសៀល​ថ្ងៃទី ​២៣ ​ខែសីហា​ ឆ្នាំ២០១៧​ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ បានបើកវគ្គ​ផ្សព្វផ្សាយ​ពីចលនាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ នៅសាលា​ឃុំខ្នារ​សណ្ដាយ​ ស្រុកបន្ទាយស្រី ​ជូនដល់​ក្រុមកាកបាទក្រហម​ឃុំ និង​ អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ឃុំខ្នារសណ្ដាយ​ ស្រុកបន្ទាយស្រី ​ចំនួន១៥នាក់​ (មកពី៥​ភូមិក្នុង​ឃុំខ្នារ​សណ្ដាយ​)។ វគ្គនេះ​រៀបចំ​ឡើង​ក្នុងគោលបំណង​ ផ្ដល់ចំណេះដឹង​អំពីកាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ គោលការណ៍គ្រឹះ ​តួនាទី​ភារកិច្ច​ ក្រុមកាកបាទក្រហម​ឃុំ ​និងអ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ ដែលទើប​ជ្រើសរើស​ថ្មី ​ដើម្បីបំពេញ​ភារកិច្ច​មនុស្ស​ឱ្យបាន​ទូលំទូលាយ​ និងមានប្រសិទ្ធភាព​ជូនដល់​ជនរងគ្រោះ ​និងងាយរង​គ្រោះនៅ​ក្នុង​មូលដ្ឋាន៕